ប្រដាប់ក្មេងលេងទាំង ៥ ដែលជំនួយបញ្ញារបស់កុមារ

ឪពុកម្តាយគ្រប់រូបតែងចង់ឲ្យកូនៗរីកចំរើនវ័យលូតលាស់ប្រកបដោយសុខភាពល្អ និងបញ្ញាឈ្លាសវៃ។ ការចិញ្ចឹមបីបាច់ អប់រំប្រៀនប្រដៅ ជាកត្តាដ៏សំខាន់ ហើយការលេងរបស់កុមារក៏ជាកត្តាមួយចាំបាច់ក្នុងការជួយអភិវឌ្ឍន៍ចំណេះដឹង និងបញ្ញារបស់កុមារផងដែរ។ បេប៊ីវើលសូមណែនាំឧបករណ៍ក្មេងលេង៥ប្រភេទដូចខាងក្រោម ដែលអាចជួយអោយកូនៗរបស់លោកអ្នកក្លាយជាកុមារឈ្លាសវៃ៖

១ – ដុំឈើតម្រៀបតាមប្រភេទសត្វ

iWood Animal Sleeve Building Block

ជាឧបករណ៍សម្រាប់កុមារតូចៗដែលមានអាយុចាប់ពី១ឆ្នាំឡើងទៅលេងកំសាន្តដើម្បីបង្កើនចំណេះដឹង ជាមួយនឹងរូបសត្វដូចជាតោ ក្រពើ និងកញ្ជ្រោង។ ខណៈពេលលេង កុមារនឹងរៀនអំពីការតំរៀបដុំឈើអាស្រ័យទៅតាមទំរង់របស់វា ហើយដាក់អោយត្រូវទៅនឹងគន្លឹះរបស់វា។​​ ឧបករណ៍នេះជួយអភិវឌ្ឍន៍ភាពឆ្នៃប្រឌិតរបស់កុមារ៕

សូមចុចទីនេះ ដើម្បីទិញឧបករណ៍នេះ

២ – ឧបករណ៍ដុំឈើសង់ផ្ទះលេង៥០គ្រាប់

iWood 50 Piece Cowboy Town Building Blocks

ជាឧបករណ៍ដែលជំនួយអោយកុមារចេះសំគាល់ទៅលើដុំឈើដែលមានដូចជាអក្សរ លេខ ពណ៌ ទំរង់នៃដុំឈើ រូបសត្វជាដើម ហើយរៀនពីរបៀបតំរៀបដុំឈើទាំងនោះទៅជាផ្ទះ។

សូមចុចទីនេះ ដើម្បីទិញឧបករណ៍នេះ

៣ – ឧបករណ៍លេងស្វែងរកផ្លូវនៅស្ពានទីក្រុងឡុងដ៍

iWood London Bridge

ជាឧបករណ៍ដែលកុមារអាចលេងដើម្បីស្វែងរកផ្លូវដែលតំរូវអោយកុមារផ្លាស់ទីគ្រាប់បាល់ទៅតាមសរសៃដែករហូតដល់គោលដៅ។ ល្បែងនេះជួយអោយកុមារមានភាពបត់បែន និងអត់ធ្មត់។

សូមចុចទីនេះ ដើម្បីទិញឧបករណ៍នេះ

៤​ – ឧបករណ៍ដុំតម្រៀបឧទ្ធម្ភាគចក្រនិងរថយន្តគ្រប់គ្រង់អគ្គិភ័យ

iWood Fire Control Combination- Early Warning Helicopter

ជាឧបករណ៍ដែលកុមារអាចតម្លើងបំណែកដុំជាឧទ្ធម្ភាគចក្រឬរថយន្តឬក៍អាចយកបំណែកមករចនានិងច្នៃប្រឌិតថ្មីដែលអាចប្រមូលផ្តុំនៅក្នុងបំណែកផ្សេងៗគ្នា។ក្នុងកំឡុងពេលលេងកុមារបានបង្កើតការធ្វើចលនាភ្នែកនិងដៃដោយការផ្គុំបំណែកជារាងផ្សេងៗ ការផ្គុំដុំគ្នានៃឧបករណ៍ក៏បានជួយបង្កើនការគិតគូររបស់កុមារផងដែរ។

សូមចុចទីនេះ ដើម្បីទិញឧបករណ៍នេះ

៥​ – ឧបករណ៍រូបសត្វសេះសម្រាប់ទាញ

iWood Pull-Along Horse

ឧបករណ៍ក្មេងលេងដែលមានរូបរាងសេះនេះអាចទាក់ទាញកុមារឲ្យទាញឬរុញដែលធ្វើឲ្យពួកគេមានការផ្លាស់ទីដែលអាចជួយអភិវឌ្ឍន៍ដល់ការសម្របសម្រួលរាងកាយនិងសមត្ថភាពកីឡារបស់កុមារ។ឧបករណ៍ក្មេងលេងនេះអាចជួយអភិវឌ្ឍន៍ដល់ការសម្របសម្រួលរាងកាយរបស់កុមារ៕

សូមចុចទីនេះ ដើម្បីទិញឧបករណ៍នេះ

Share on