តើការអានសៀវភៅទៅកាន់ទារកមានអត្ថប្រយោជន៍អ្វីខ្លះ?

កូនង៉ែតនឹងមិនយល់ពីអ្វីដែលយើងកំពុងតែធ្វើនោះទេ​ប៉ុន្តែការអានសៀវភៅទៅកាន់ទារកគឺជាសកម្មភាពដ៏សំខាន់មួយសម្រាប់ការលូតលាស់ផ្នែកខួរក្បាលរបស់ទារក​។

អត្ថប្រយោជន៍នៃការអានមាន:

ការបង្រៀនទារកអំពីរបៀបទំនាក់ទំនង

ការណែនាំគំនិតថ្មីៗដល់ទារកដូចជា លេខ អក្សរ ពណ៌ និង រូបភាព

ការបង្កើតជំនាញសម្រាប់ទារកដូចជាជំនាញក្នុងការស្តាប់និងជំនាញក្នុងការចងចាំ

ការផ្តល់ទារកនូវព័ត៌មានអំពីអ្វីៗដែរកើតឡើងនៅជុំវិញខ្លួនរបស់ពួកគេ នៅពេលទារកឈានដល់ខួបកំណើតដំបូងពួកគេនឹងបានដឹងអំពីសូរសម្លេងដែលត្រូវការដើម្បីរៀននិយាយភាសារបស់ពួកគេនៅពេលដែរអ្នកអានសៀវភៅអោយទារកកាន់តែច្រើនពាក្យរបស់ទារកនឹងទទួលពាក្យកាន់តែច្បាស់ហើយពួកគេនឹងអាចលូតលាស់ ហើយឆាប់ចេះនិយាយទៀតផង។ ទារកដែលត្រូវបានឪពុកម្តាយនិយាយជាមួយឬអានសៀវភៅអោយពួកគេស្តាប់ទារកនោះនិងស្គាល់ពាក្យជាច្រើនហើយប្រហែលជាអាចនិយាយនៅអាយុ ២ ឆ្នាំលឿនជាងកុមារដែលមិនត្រូវបានឪពុកម្តាយអានឬនិយាយជាមួយ។ នៅពេលអ្នកអានសៀវភៅទៅកាន់ទារក៖

ទារកនឹងលឺអ្នកនិយាយដោយប្រើអារម្មណ៍ប្លែកៗនិងសំលេងផ្សេងៗគ្នាជាច្រើន។ ធ្វើបែ​បនេះទារកនិងឆាប់លូតលាស់ក្នុងការទាក់ទងនិងផ្លូវអារម្មណ៍របស់ទារក។

វាជួយលើកទឹកចិត្តអោយទារក មើល ចង្អុល ស្ទាប និង ឆ្លើយតប។ ការធ្វើបែបនេះវាជួយអោយលូតលាស់ដល់ការទំនាក់ទំនងនិងការគិតរបស់ទារក។

មិនតែប៉ុណ្ណោះហេតុផលដែលសំខាន់បំផុតក្នុងការអានសៀវភៅអោយទារកស្តាប់នោះគឺវាធ្វើអោយយើងមានទំនាក់ទំនងល្អជាមួយនឹងទារក។

 

 

Share on