ការលូតលាស់ខួរក្បាលរបស់ទារកដែលឪពុកម្តាយត្រូវដឹង

១ដល់២ខែ

ខួរក្បាលជាផ្នែកមួយដែលទទួលខុសត្រូវក្នុងការទទួលយកអារម្មណ៍ការមើលឃើញ ការស្តាប់ ការញុំា និងការយំ។
ឪពុកម្តាយគួរតែផ្តល់ភាពកក់ក្តៅចំពោះទារក ជាពិសេសពេលគាត់ក្រឡេកចុះឡើង ធុញទ្រាន់ ឬយំ។

 

២ដល់៦ខែ

ទារកចាប់ផ្តើមមើលឃើញតិចៗ ចាប់ផ្តើមចេះចាប់របស់ និង​ចេះបញ្ចេញសំលេង
ឪពុកម្តាយគួរតែចាប់ផ្តើមរៀបរាប់អំពីអ្វីៗជុំវិញខ្លួនដែលពួកគាត់មើលឃើញ

 

៦ដល់១២ខែ

កំឡុងពេលនេះផ្នែកមួយនៃខួរក្បាលដែលទទួលខុសត្រូវចំពោះការប្រាស្រ័យទាក់ទង និងអារម្មណ៏កំពុងលូតលាស់។
ឪពុកម្តាយគួរតែអានសៀវភៅទៅកាន់ទារក គួរយកសៀវភៅណាដែរមានពាក្យលាយជាមួយនិងរូបភាព៕

 

អាយុ១ឆ្នាំ

នៅកំឡុងពេលនេះកូនតូចនិងមានការរៀនពាក្យបានលឿនជាងមុនជាមួយគ្នានេះផងដែរកុមារនិងចាប់ផ្តើមមានការចង់ចាំល្អហើយពួកគេនិងចាប់ផ្តើមមានការយល់ដឹងដោយខ្លួនឯងបានល្អជាងមុន។
ឪពុកម្តាយគួរតែធ្វើគំរូល្អសម្រាប់កូនតូច ព្យាយាមនិយាយជាមួយកូនឲ្យបានច្រើន លេងជាមួយពួកគាត់ និងអត់ធ្មត់ជាមួយគាត់៕

 

អាយុ២ឆ្នាំ

កូនតូចនិងចាប់ផ្តើមចាប់អារម្មណ៍ និង​ស្គាល់ពីមូលហេតុនិងផលប៉ះពាល់ ពួកគេចាប់ផ្តើមមានការយល់ដឹងជាងមុន។
ឪពុកម្តាយគួរតែជំរុញកូនតូចអោយមានការចង់ដឹងអំពីអ្វីថ្មីៗ​ សួរសំនួរជាច្រើន និងលើកទឹកចិត្តអោយកុមារចេះដោះស្រាយបញ្ហា៕

 

អាយុ៣ឆ្នាំ

កុមារនឹងរៀនអំពីការដោះស្រាយបញ្ហា និងចង់ដឹងចង់យល់អ្វីថ្មីៗជាច្រើន ហើយពួកគេចូលចិត្តលេងជាមួយនិងក្មេងដទៃទៀត។
ឪពុកម្តាយគួរតែចាប់ផ្តើមបង្រៀនពួកគាត់ដើម្បីត្រៀមចូលសាលាមត្តេយ្យ ណែនាំអំពីការលេងជាមួយក្មេងដ៏ទៃ ព្រមទាំងកំណត់នូវវិន័យផ្សេងៗ ហើយផ្តល់នូវការលើកទឹកចិត្តប្រសិនបើពួកកាត់គោរពតាម៕

Share on