តើស្ត្រីមានផ្ទៃពោះអាចនឹងមានសង្វារដែរឫទេ ក្រោយពេលសម្រាល?

 

ស្នាមសង្វារកើតមានឡើងតាំងពីខែទី 6 ឫ ទី 7 នៃការមានផ្ទៃពោះរហូតដល់ក្រោយពេលសម្រាលបុត្រ។

ស្នាមសង្វារគឺជាស្នាមឆ្នូតៗដែលកើតមានឡើងដោយសាររាងកាយមានការលូតលាស់ខ្លាំង ឫ ដោយសារតែការឡើង ឬស្រកគីឡូលឿនខ្លាំងពេក ដែលធ្វើឱ្យសរសៃយឺតខាងក្រោមស្បែកមានការខូចខាតជាហេតុធ្វើឱ្យសង្វារមានការលេចឡើង។

ស្រ្តីអាចជ្រើសរើសវិធីសាស្ត្រនានាក្នុងការកាត់បន្ថយ ឫ បំបាត់នូវស្នាមសង្វារ ដូចជាការម៉ាស្សាជាមួយប្រេងដូងឫ ការលាបគ្រីមបំបាត់សង្វារ។ ស្រ្តីមានគក៌ ឫ សម្រាលបុត្ររួច គួរធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិនមុនធ្វើការប្រើប្រាស់នូវសារធាតុណាមួយ។
ប្រភព៖ webmd

 

Share on