ក្នុងករណីដែលស្ត្រីមានផ្ទៃពោះពិបាកគេង តើអាចញុាំថ្នាំងងុយគេងបានដែរឫទេ?

ស្ត្រីមានផ្ទៃពោះមួយចំនួនធំប្រឈមនឹងវិបត្តិគេងមិនលក់ ដែលភាគច្រើនវាជាប់ពាក់ព័ន្ធនឹងជំងឺផ្លូវអារម្មណ៍ដូចជា ជំងឺបាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍។

ស្រ្តីមានផ្ទៃពោះអាចបង្កើនប្រសិទ្ធិភាពនៃការគេងដោយ៖

  • ធ្វើការរៀបចំកន្លែងគេងឱ្យបានធំទូលាយជាងមុន
  • ស្លៀកសំលៀកបំពាក់ដែលធូររលុងមុនគេង
  • ងូតទឹកក្ដៅអុណ្ឌមុនគេង (35-38 0C)
  • បញ្ចៀសការធ្វើលំហាត់ប្រាណ ឫ ការងារធ្ងន់ៗមុនពេលគេង
  • ម៉ាស្សាថ្មមៗលើរាងកាយ

ការប្រើប្រាស់ឱសថមួយចំនួនក្នុងអំឡុងពេលមានផ្ទៃពោះ អាចបង្កឱ្យមានហានិភ័យដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ តែក្នុងករណីដែលស្ត្រីមានគក៌នៅតែទទួលរងនូវវិបត្តិនៃការគេងមិនលក់ក្នុងរយៈពេលយូរ ស្រ្តីគួរធ្វើការពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីទទួលបានការប្រឹក្សាបន្ថែម។

ប្រភព៖ parenting.firstcry

Share on