តើស្រ្តីដែលមានសណ្ដង់ (ក្បាលដោះ) តូច ឫ លឹបអាចបំបៅដោះកូនបានដែរឫទេ?

ជាទូទៅ ស្រ្តីដែលមានសណ្ដង់ (ក្បាលដោះ) តូច ឫ លឹបនៅតែអាចបំបៅដោះកូនបាន ដោយមិនសូវមានបញ្ហាអ្វីកើតឡើង ដរាបណាដែលទារកអាចធ្វើការបៅដោះស្រ្តីបាន ក្បាលដោះនោះនឹងអាចលេចចេញ ឫ លានចេញមកខាងក្រៅវិញ។ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបំបៅដោះកូន ស្ត្រីដែលមានចុងសុដន់តូចឫលឹបចូលទៅខាងក្នុង អាច៖

  • ប្រើប្រាស់ឧបករណ៍សន្ទះដោះ (Breast shells) មុនពេលធ្វើការបំបៅដោះកូន ដោយវាសង្កត់លើសុដន់ធ្វើឱ្យក្បាលដោះលានចេញមកខាងក្រៅបានច្រើនជាងមុន។ សូមធ្វើការដោះនូវឧបករណ៍នោះចេញ មុននឹងធ្វើការបំបៅដោះកូន
  • ស្រ្តីអាចប្រើប្រាស់ឧបករណ៍បូមទឹកដោះមុននឹងធ្វើការបំបៅដោះកូន។ ឧបករណ៍បូមទឹកដោះអាចជួយទាញក្បាលដោះចេញមកខាងក្រៅ និងធ្វើឱ្យក្បាលដោះមានភាពត្រង់ដែលផ្ដល់ភាពងាយស្រួលដល់ការបំបៅដោះកូន
  • ប្រសិនបើក្បាលដោះស្ត្រីលឹបដោយសារសុដន់ឡើងតឹងណែន ស្រ្តីអាចធ្វើការបូមទឹកដោះ ឫ ច្របាច់យកទឹកដោះចេញបន្តិចសិន សឹមធ្វើការបំបៅដោះកូន។ សូមកុំបូម ឫ ច្របាច់យកទឹកដោះក្នុងបរិមាណច្រើន ព្រោះអាចធ្វើឱ្យទឹកដោះចេញមកច្រើន ដែលធ្វើឱ្យស្រ្តីមានអារម្មណ៍ថាតឹងណែនដើមទ្រូង និងឈឺជាងមុន

ក្នុងករណីដែលស្រ្តីនៅតែមានបញ្ហាជាមួយក្បាលសុដន់ ស្ត្រីគួរតែធ្វើការពិគ្រោះបន្ថែមជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីទទួលបានការប្រឹក្សាបន្ថែម។
ប្រភព៖ verywellfamily

Share on