តើស្រ្តីដែលមានជំងឺរលាកថ្លើមប្រភេទបេអាចធ្វើការបំបៅដោះកូនបានដែរឫទេ?

ជំងឺរលាកថ្លើមប្រភេទបេគឺជាជំងឺរលាកលើសរីរាង្គថ្លើមដែលបង្កឡើងដោយមេរោគថ្លើមប្រភេទបេ។ វាឆ្លងតាមរយៈទឹកសរីរាង្គកាយរបស់មនុស្ស ឈាម និងទឹកកាមរបស់បុរស។

តាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហាញឱ្យឃើញថា ទារកដែលទើបនឹងសម្រាលជាមួយម្ដាយដែលមានផ្ទុកនូវជំងឺរលាកថ្លើមប្រភេទបេ គួរទទួលបាននូវការចាក់វ៉ាក់សាំងការពារមេរោគរលាកថ្លើមប្រភេទបេដូសដំបូងនៅក្នុងអំឡុងពេល១២ម៉ោងដំបូងក្រោយកើត ហើយដូសទី២គួរចាក់នៅខែទី១ ឫ​ ខែទី២ក្រោយកើត និងដូសទី៣ គួរត្រូវបានចាក់នូវខែទី៦ក្រោយកើត។  ម្ដាយដែលមានផ្ទុកនូវជំងឺរលាកថ្លើមប្រភេទបេអាចធ្វើការបំបៅដោះកូនបានដោយមិនបាច់រង់ចាំរហូតដល់កូនមានការលូតលាស់នូវអង់ទីគ័រការពារជំងឺរលាកថ្លើមប្រភេទបេពេញលេញ។​  ហានិភ័យដែលអាចឆ្លងនូវជំងឺរលាកថ្លើមប្រភេទបេគឺមានតិចបំផុតបើគាត់ទទួលបាននូវការចាក់វ៉ាក់សាំងការពារមេរោគរលាកប្រភេទបេបានត្រឹមត្រូវ។

ចំពោះម្ដាយដែលគាត់មានចុងសុដន់ដាច់រលាត់ ឫ ដំបៅ គាត់គួរតែផ្អាកការបំបៅដោះកូនមួយរយៈ។ ដើម្បីធ្វើការបញ្ចៀសនូវការរអាក់រអួលនូវការបញ្ចេញទឹកដោះ ម្ដាយអាចធ្វើការបូម ឫ ច្របាច់ទឹកដោះចេញសិន រហូតដល់ចុងសុដន់គាត់ជាសះស្បើយ។

ប្រភព៖ cdc

Share on