តើអ្នកម៉ាក់អាចបំបៅដោះកូនដោយទឹកដោះម្ដាយ និងទឹកដោះម្ស៉ៅក្នុងពេលតែមួយដែរឫទេ?

ស្រ្តីអាចធ្វើការបំបៅដោះកូនដោយទឹកដោះម្ដាយ និងទឹកដោះគោម្ស៉ៅក្នុងពេលតែមួយដោយសុវត្ថិភាព។ ស្រ្តីមួយចំនួនគាត់ធ្វើការជ្រើសរើសយកវិធីសាស្ត្រនៃការបំបៅកូនដោយទឹកដោះម្ដាយផង និងបំបៅដោយទឹកដោះគោម្សៅផង ព្រោះ៖

  • ទឹកដោះម្ដាយចេញក្នុងបរិមាណតិច៖ ម្ដាយដែលទទួលនូវការវះកាត់សុដន់ ឫ មានបញ្ហាសុខភាពអាចធ្វើឱ្យស្រ្តីបញ្ចេញទឹកដោះបានតិច ដែលតម្រូវឱ្យទារកត្រូវការបន្ថែមនូវទឹកដោះគោម្សៅ
  • ស្ត្រីត្រូវធ្វើការ៖ ស្រ្តីអាចមានអារម្មណ៍តានតឹង ឫ ពិបាកក្នុងការបូមយកទឹកដោះនៅកន្លែងធ្វើការ ជាហេតុតម្រូវឱ្យទារកត្រូវការបន្ថែមនូវទឹកដោះគោម្សៅ
  • ទារកមានបញ្ហាសុខភាពៈ ទារកដែលកើតមុនខែ ឫ ទារកដែលមានគីឡូតិចជាងកម្រិតធម្មតាជាទូទៅត្រូវការនូវទឹកដោះគោម្សៅបន្ថែមដើម្បីជាជំនួយដល់ការឡើងគីឡូ ជំនួយដល់សុខភាព និងការលូតលាស់របស់ទារក
  • ទារកភ្លោះ ធ្វើឱ្យមានតម្រូវការទឹកដោះខ្ពស់
  • ដៃគូរបស់ម្ដាយចង់ជួយសម្រាលការថែទាំកូន

ប្រភព៖ verywellfamily

Share on