តើអ្នកម៉ាក់អាចបំបៅដោះកូនដោយទឹកដោះម្ដាយក្នុងករណីដែលអ្នកម៉ាក់មានជំងឺឫកំពុងប្រើប្រាស់ឱសថបានដែរឫទេ?

ស្រ្តីមួយចំនួនតែងតែមានអារម្មណ៍ខ្លាចរអារទាក់ទងនឹងការបំបៅដោះកូនក្នុងអំឡុងពេលដែលគាត់មានជំងឺ។ តាមអ្នកជំនាញបានបង្ហាញឱ្យឃើញថា ស្រ្តីដែលគាត់មានជំងឺមួយចំនួនដូចជា ជំងឺផ្តាសាយ គ្រុនផ្ដាសាយធំ ក្ដៅខ្លួន រាគ ក្អួត ចង្អោរ រលាកសុដន់ និងជំងឺមួយជំនួនផ្សេងៗទៀត នៅតែអាចធ្វើការបំបៅដោះកូនបានធម្មតា ដោយជំងឺទាំងនោះមិនឆ្លងតាមទឹកដោះម្ដាយចូលទៅកាន់រាងកាយរបស់ទារកទេ លើសពីនេះ វាមានផ្ទុកនូវអង្គទីគ័រដែលអាចជួយការពារទារកពីជំងឺឆ្លងផ្សេងៗថែមទៀតផង។

ស្រ្តីគួរធ្វើការរក្សាអនាម័យស្អាតដើម្បីបញ្ចៀសទារកពីការឆ្លងជំងឺតាមរយៈដំណក់ទឹកមាត់ ឫ ទឹកសរីរាង្គផ្សេងៗទៀត។

ចំពោះ ស្រ្តីដែលធ្វើការប្រើប្រាស់នូវឱសថដើម្បីព្យាបាលក្នុងអំឡុងពេលបំបៅដោះកូន អាចធ្វើការបញ្ឈប់ការបំបៅដោះកូនមួយរយៈ ឫ ធ្វើការពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីទទួលបាននូវការប្រឹក្សាបន្ថែម។

ប្រភព៖ medela

Share on