តើអ្នកម៉ាក់អាចញ៉ាំសុរាក្នុងអំឡុងពេលបំបៅដោះកូនដែរទេ?

ក្នុងអំឡុងពេលបំបៅដោះកូន ការទទួលទាននូវជាតិសុរាមិនមែនជាជម្រើសដែលមានសុវត្ថិភាពសំរាប់ស្រ្តី និងទារកឡើយ។

ក្នុងករណីដែលស្រ្តីបំបៅដោះកូនចង់ទទួលទាននូូវជាតិសុរា ស្រ្តីអាចទទួលទាននូវជាតិសុរាក្នុងបរិមាណប្រហែលជា ១ស្ដង់ដានៃជាតិសុរាក្នុងមួយថ្ងៃ (1 standard drink) ឫ ៖

  • 285 mL of full strength beer (4.8% alc. vol)
  • 375mL of mid strength beer (3.5% alc.vol)
  • 425 mL of low strength beer (2.7% alc. vol)
  • 100 mL of wine (red – 13% alc. vol, and white – 11.5% alc. vol)
  • 100 mL of champagne (12% alc. vol) 3
  • 30 mL of spirits (40% alc. vol)
  • 275 mL bottle of ready-to-drink beverage (ភេសជ្ជៈដែលមានជាតិអាល់កុលតិច) (5% alcohol content)

តាមអ្នកជំនាញបានបង្ហាញឱ្យឃើញថា ជាតិអាល់កុលក្នុងបរិមាណខាងលើ ស្រ្តីអាចធ្វើការទទួលទានបាន ដោយមិនសូវមានផលប៉ះពាល់ដល់ទារក តែស្រ្តីគួររង់ចាំយ៉ាងហោចណាស់ឱ្យបានពីរម៉ោងមុននឹងធ្វើការបំបៅដោះកូន។ ក្នុងករណីដែលស្រ្តីទទួលទានសុរាលើសពីបរិមាណខាងលើ ជាតិសុរាអាចឆ្លងកាត់តាមទឹកដោះធ្វើឱ្យមានផលប៉ះពាល់ដល់ការរីកលូតលាស់ ការអភិវឌ្ឍ និងដំណើរការនៃការគេងរបស់ទារក។ វាក៏អាចធ្វើឱ្យប៉ះពាល់ដល់ការគិតរបស់ម្ដាយ និងលទ្ធភាពក្នុងការថែទាំរបស់ម្ដាយលើទារកផងដែរ។

ប្រភព៖ cdc.alcoholthinkagain

Share on