តើអ្នកម៉ាក់អាចញ៉ាំកាហ្វេឫតែក្នុងអំឡុងពេលបំបៅដោះកូនដែរទេ?

.  ក្នុងអំឡុងពេលបំបៅដោះកូន ស្ត្រីអាចធ្វើការទទួលទាននូវកាហ្វេ ឫ តែបាន​ដោយសុវត្ថិភាពតែមានកម្រិតកំណត់ ដោយលទ្ធភាពនៃជាតិកាហ្វេអុីនអាចឆ្លងកាត់បានតិចបំផុតចូលទៅក្នុងរាងកាយទារកតាមរយៈទឹកដោះម្ដាយ។

ស្ត្រីបំបៅដោះកូន អាចទទួលទាននូវកាហ្វេ ឫ តែត្រឹមតែ 200 ទៅ 300 mg ឫ ស្មើនឹងកាហ្វេ ឫ តែ ២ពែងក្នុងមួយថ្ងៃ។

ក្នុងករណីដែលស្រ្តីបំបៅដោះកូនទទួលទាននូវជាតិកាហ្វេអុីនពីរ ទៅ បីកែវក្នុងមួយថ្ងៃ ហើយសង្កេតឃើញទារកមិនគេង ង៉េកង៉ក់ ឫ រករឿងច្រើន ស្រ្តីគួរធ្វើការកាត់បន្ថយនូវការទទួលទាននូវជាតិកាហ្វេ ឫ តែ  និងមិនទទួលទានក្នុងពេលបំបៅដោះកូន ឫ មុនពេលបំបៅដោះកូន។

ប្រភព៖ whattoexpect

Share on