តើអ្នកម៉ាក់អាចដឹងបានយ៉ាងដូចម្តេចថាលាមករបស់កូនមិនមានបញ្ហា?

ជាទូទៅ លាមកធម្មតារបស់ទារកដែលមានសុខភាពល្អមាន ពណ៌ លឿង បៃតងចាស់ ត្នោត និងពណ៌ក្រម៉ៅ ហើយមានសណ្ឋាន ផុកៗ ជ្រាយ គ្រាប់ៗ រឹងស្អិតៗ ឫ ខាប់ជាដើម។ ក្នុងមួយថ្ងៃ ទារកអាចធ្វើការជុះមួយ ឫ ពីរដងផងដែរ។ ក្នុងករណីដែលទារកធ្វើការបត់ជើងមកមាន លាមក​ពណ៌​ក្រហម (លាមក​មាន​ឈាម) លាមក​ពណ៌​ខ្មៅ ហើយ​ស្អុយ​ខុស​ធម្មតា (មាន​ឈាម​ហូរ​តាម​ប្រដាប់​រំលាយ​អាហារ) លាមក​មាន​ពណ៌ស (អាច​ស្ទះ​ទឹក​ប្រមាត់ ឬ​អត់​មាន​ថង់​ទឹក​ប្រមាត់) មាន​លាយ​សំបោរ រួម​នឹង​អាការៈ​ហើម​ពោះ ក្អួត ក្តៅខ្លួន ស្រ្តី ឫ ក្រុមគ្រួសារគួរប្រញាប់យកទារកទៅជួបជាមួយក្រុមគ្រូពេទ្យជំនាញជាបន្ទាន់។

ប្រភព៖ hellokrupet

Share on