ក្នុងការបំបៅម្ដងៗ តើស្ត្រីមានផ្ទៃពោះអាចបំបៅដោះកូនបានយូរប៉ុណ្ណាដែរ?

ការបំបៅកូនដោយទឹកដោះម្ដាយពិតជាមានសារៈសំខាន់ខ្លាំង ដោយក្នុងទឹកដោះម្ដាយសំបូរទៅដោយអាហារូបត្ថម្ភដែលជំនួយដល់ការរីកលូតលាស់ និងការអភិវឌ្ឍន៍របស់ទារក។

រយៈពេលនៃការបំបៅកូនដោយទឹកដោះម្ដាយជាទូទៅអាស្រ័យលើកត្តាច្រើន ដែលកត្តាសំខាន់ៗនោះអាស្រ័យលើអាយុរបស់ទារក​ក៏ដូចជាបរិមាណទឹកដោះដែលត្រូវបានបញ្ចេញពីម្ដាយ។ ជាមធ្យម រាល់ការបំបៅម្ដងៗអាចចំណាយពេលប្រហាក់ប្រហែលនឹងចន្លោះ 5 ទៅ 45នាទី។

កត្តាមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងរយៈពេលនៃការបំបៅដោះកូនមានដូចជា៖

  • សុខភាពៈទារកដែលកើតមកមុនខែកំនត់ ឫ ទារកដែលកើតមកមានវិបត្តិសុខភាព ជាទូទៅបៅយូរជាងទារកដែលមានសុខភាពធម្មតា
  • ការផ្គត់ផ្គង់ទឹកដោះៈ ក្នុងករណីដែលម្ដាយមិនសូវសំបូរទឹកដោះ ការចំណាយពេលក្នុងការបៅយូរជាងម្ដាយដែលសំបូរទឹកដោះ
  • អាយុ: ទារកកាន់តែធំកាន់តែចំណាយពេលតិចក្នុងការបៅដោះ ជាងទារកដែលទើបនឹងកើត
  • ដំណើរការនៃការបៅៈ ការដាក់ទារកបៅបានត្រឹមត្រូវ ជួយឱ្យទឹកដោះម្ដាយចេញបានគ្រប់គ្រាន់ ជួយឱ្យទារកបៅឆាប់ឆ្អែត និងចំណាយពេលតិច។
  • ស្ថានភាពទារកៈ ទារកដែលគេងច្រើនរមែងបៅបានតិចជាងទារកដែលមិនសូវគេង

ប្រភព៖ verywellfamily

Share on