តើការបំបៅដោះម្ដងៗ អ្នកម៉ាក់ត្រូវការរយៈពេលប៉ុន្មានដែរ?
រយៈពេលនៃការបំបៅដោះកូន អាស្រ័យលើកត្តាមួយចំនួនដូចជា អាយុរបស់ទារក និងបរិមាណនៃការបញ្ចេញទឹកដោះជាដើម។ ជាមធ្យមការបំបៅដោះអាចចំណាយពេលប្រហែលពី 5 ទៅ 45 នាទី ដែលរយៈពេលនៃការបំបៅដោះនេះចំណាយពេលយូរ ឫ ឆាប់អាស្រ័យលើ៖
- អាយុៈ ទារកដែលមានអាយុចាស់ខែ ច្រើនតែចំណាយពេលតិចក្នុងការបៅដោះ
- ការដាក់មាត់បៅៈ ទារកដែលដាក់មាត់បៅ និងជញ្ជក់បានត្រឹមត្រូវជួយឱ្យដំណើរការនៃការបៅបានលឿន
- ស្ថានភាពទារកៈ ទារកដែលគេងច្រើន ឫ ឧស្សាហ៍ងុយគេងមិនសូវបៅបានច្រើនដូចក្មេងដែលមិនសូវគេង
- សុខភាពៈ ទារកដែលកើតមុនខែ ឫ ទារកដែលមានគីឡូតិចជាងកម្រិតធម្មតាច្រើនចំណាយពេលយូរក្នុងការបៅ
ការផ្គត់ផ្គង់ទឹកដោះៈ ស្រ្តីដែលចេញទឹកដោះតិច ទារកត្រូវការចំណាយពេលយូរក្នុងការបៅ។ល។
ប្រភព៖ verywellfamily