ការប្រាស្រ័យទាក់ទងរបស់ទារកទើបនឹងកើត
តើអ្នកចាំអំពីការយំដំបូងរបស់ទារកដែរឬទេ? ចាប់តាំងពីពេលចាប់កំណើតទារកបានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងយើងរហូតមក។
ដំបូងការយំរបស់ទារកដែលទើបនឹងកើតហាក់ដូចជាភាសាមួយដែរយើងមិនយល់។ប៉ុន្តែអ្នកនិងចេះវាដោយមិនដឹងខ្លួននៅពេលដែលអ្នកចំណាយពេលនៅជាមួយទារកអ្នកនិងកាន់តែយល់អំពីភាសារបស់ទារកហើយពេលនោះអ្នកនិងអាចឆ្លើយតបនឹងតម្រូវការរបស់ទារកបាន។
តើទារកធ្វើការទំនាក់ទំនងមកយើងយ៉ាងដូចម្តេច?
ទារកកើតមកមានសមត្ថភាពយំដែលនេះជារបៀបដែលពួកគេធ្វើការប្រាស្រ័យទាក់ទងដំបូង។ការស្រែកយំរបស់ទារកជាទូទៅអាចប្រាប់អ្នកថាមានអ្វីមួយខុសប្រក្រតីដូចជា៖ ឃ្លាន ត្រជាក់ ឬ ត្រូវការកាន់និងឱប។ល។
ប៉ុន្តែទារកក៏អាចយំផងដែរនៅពេលមានអារម្មណ៍រំជើបរំជួលដោយសម្លេងផ្សេងៗ-ឬក៍អាចយំដោយគ្មានហេតុ។ដូច្នេះប្រសិនបើទារកយំហើយអ្នកមិនអាចលួងបានភ្លាមៗសូមចាំផងថាពេលខ្លះការយំគឺជាវិធីមួយដែលទារកបញ្ចេញនៅភាពតានតឹងនៅពេលដែរពួកគេធុញធប់។
យំគឺជាមធ្យោបាយសំខាន់មួយដែលទារកទើបនឹងកើតអាចប្រាស្រ័យទាក់ទងហើយពួកគេក៏ព្យាយាមទំនាក់ទំនងមកយើងជាទម្រង់ផ្សេងៗទៀតដែលងាយយល់ជាងនេះផងដែរ។ការយល់ដឹងអំពីការប្រាស្រ័យទាក់ទងរបស់ទារកអាចនឹងពង្រឹងចំណងរបស់អ្នកជាមួយនិងកូនអ្នក។
ទារកទើបនឹងកើតអាចប្រាប់ពីភាពខុសគ្នារវាងសំលេងរបស់អ្នកនិងសម្លេងផ្សេងទៀត។ចូរព្យាយាមយកចិត្តទុកដាក់ចំពោះរបៀបដែលទារករបស់អ្នកបានឆ្លើយតបនឹងសំលេងរបស់អ្នក។
ពេលខ្លះក្នុងកំឡុងខែដំបូងរបស់ទារកដែលទើបនឹងកើតអ្នកនឹងអាចឃើញស្នាមញញឹមដំបូងរបស់ពួកគេ-នេះគឺជាការស្វាគមន៍ដំបូងនៃការចាប់ផ្តើមទំនាក់ទំនងរបស់អ្នកនិងកូនរបស់អ្នក!