តើរាល់ត្រីមាសនីមួយៗនៃការមានផ្ទៃពោះ ស្ត្រីគួរគេងយ៉ាងដូចម្ដេចឱ្យបានត្រឹមត្រូវ?

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីអាចប្រឈមនឹងបញ្ហាគេង ដោយសារកត្តាមួយចំនួនដូចជា ការរីកមាឌនៃទារកក្នុងផ្ទៃ ការពិបាកដកដង្ហើម ឈឺខ្នង ឈឺចង្កេះ ចុកឆ្អល់ចុងដង្ហើម និងទល់លាមកជាដើម។

នៅអំឡុងត្រីមាសនីមួយៗនៃការមានផ្ទៃពោះ ការគេងមកម្ខាងៗដែលភាគច្រើនការគេងបែរមកខាងឆ្វេង និងការគេងដោយបន្ទន់ជង្គន់បន្តិច ជួយឱ្យលំហូរឈាមរបស់ស្រ្តីមានផ្ទៃពោះរត់បានស្រួល និងធ្វើឱ្យមានការដឹកជញ្ជូនជីវជាតិចិញ្ចឹមតាមទងសុកបានគ្រប់គ្រាន់ (ដោយវាមិនធ្វើឱ្យមានសម្ពាធខ្លាំងលើសរសៃឈាម (Vena Cava)។ លើសពីនេះទៅទៀត វាក៏ជួយឱ្យតម្រងនោមម្ដាយដំណើរការបានស្រួល ងាយក្នុងការបញ្ចេញនូវជាតិពុល កាត់បន្ថយការហើមជើង ជង្គង់ និងដៃផងដែរ។

ប្រភព៖ whattoexpect

Share on