តើអ្នកម៉ាក់គួរធ្វើការថែទាំសុដន់របស់ខ្លួនយ៉ាងដូចម្ដេច?

នៅក្នុងកំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន សុដន់របស់ស្រ្តីមានការប្រែប្រួលតិច​ ឫ ច្រើនអាស្រ័យលើអរម៉ូនដែលបានបញ្ចេញក្នុងរាងកាយ។ ក្នុងអំឡុងពេលមានផ្ទៃពោះ អរម៉ូនធ្វើការភ្ញោចលើក្រពេញទឹកដោះឱ្យមានការរីកលូតលាស់ និងធ្វើការផលិតទឹកដោះ។ ក្រោយពេលសម្រាល រូបរាងកាយស្រ្តីចាប់ផ្ដើមផលិត និងបញ្ចេញទឹកដោះសំរាប់កូនបៅ។ ដូចនេះហើយ ស្រ្តីគួរតែធ្វើការថែទាំទៅលើសុដន់ ដូចជាៈ

  • រក្សាអនាម័យល្អៈ ធ្វើការលាងសំអាតដៃ មុននឹងប៉ះលើសុដន់។ សំអាតក្បាលសុដន់ និងផ្នែកទាំងមូលរបស់សុដន់ជាមួយទឹកក្ដៅអុណ្ឌជាប្រចាំ។ ស្រ្តីបំបៅដោះកូន គួរតែធ្វើការបញ្ចៀសនូវការលាងសំអាតសុដន់ជាមួួយនឹងសាប៊ូ ព្រោះវាអាចបង្កឱ្យក្បាលសុដន់របស់ស្រ្តីឡើងស្ងួត ប្រេះ និងក្រហល់ក្រហាយជាដើម។ បន្ថែមពីលើនេះទៀត សាប៊ូក៏អាចធ្វើឱ្យបាត់បង់នូវជាតិប្រេងជុំវិញចុងសុដន់ ដែលជាតិប្រេងនេះត្រូវបានបញ្ចេញដើម្បីសំអាត និងរក្សាសំណើមលើសុដន់។
  • ធ្វើការពាក់នូវអាវទ្រនាប់ការពារសុដន់: ធ្វើការពាក់នូវអាវទ្រនាប់សំរាប់បំបៅដោះកូន ​ឫ អាវទ្រនាប់ណាដែលមិនតឹងពេក និងផលិតឡើងពីសាច់ក្រណាត់ដែលទន់ល្អ ដោយវាផ្ដល់ភាពងាយស្រួលដល់ការបំបៅដោះកូន និងជួយឱ្យស្បែកដកដង្ហើមបានស្រួល
  • បន្សើមសុដន់របស់អ្នកជាមួយទឹកដោះៈ ក្រោយពេលបំបៅដោះកូនរួច ស្រ្តីអាចធ្វើការបន្សើមសុដន់ជាមួយនឹងទឹកដោះ និងទុកឱ្យវាស្ងូត។
  • ឧស្សាហ៍ផ្ដូរអេប៉ុង ឫ សំឡីការពារទឹកដោះដែលហៀរចេញមកខាងក្រៅ៖ ក្នុងករណីដែលស្រ្តីធ្វើការប្រើប្រាស់នូវអេប៉ុង ឫ សំឡីការពារទឹកដោះដែលហៀរចេញមកខាងក្រៅ ស្រ្តីគួរធ្វើការប្ដូរវាឱ្យបានញឹកញាប់ ដើម្បីបញ្ចៀសនូវការឈឺចុងសុដន់ សុដន់ឡើងនូវច្រាំងសៗ(មេរោគផ្សិត) និងការរលាកសុដន់ជាដើម
  • ធ្វើការដកចេញនូវសុដន់ពីកូនដែលកំពុងបៅឱ្យបានត្រឹមត្រូវៈ នៅពេលដែលស្រ្តីដកក្បាលសុដន់ពីមាត់ទារក ស្រ្តីគួរបញ្ចៀសនូវការដកយកនៅសុដន់ភ្លាមៗ ដោយជំនួសនូវការយកដៃដាក់លើមាត់របស់ទារក នឹងដកចេញថ្នមពីក្បាលសុដន់របស់ម្ដាយ

ធ្វើការតាមដានជារៀងរាល់ខែនូវនូវសុខភាពសុដន់របស់ស្រ្តីៈ ទោះបីស្រ្តីធ្វើការបំបៅដោះកូនជាប្រចាំ ស្រ្តីគួរតែធ្វើការឆែកសុខភាពសុដន់ជារៀងរាល់ខែ ក្នុងករណីដែលស្រ្តីមានលេចឡើងនូវដុំសាច់គួរឱ្យកត់សម្គាល់់ ស្រ្តីអាចទទួលបាននូវការព្យាបាលបានទាន់ពេលវេលា។

ប្រភព៖ verywellfamily

Share on