តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច បើខ្ញុំកើតមាននូវជំងឺគ្រុនផ្ដាសាយ?

នៅក្នុងអំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធការពាររាងកាយរបស់ស្រ្តីមានគក៌មានការធ្លាក់ចុះ ជាហេតុធ្វើឱ្យគាត់ងាយប្រឈមនឹងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺគ្រុនផ្ដាសាយ។

ដើម្បីកាត់បន្ថយ ឫ ការពារផលវិបាកនៃជំងឺគ្រុនផ្ដាសាយ ស្រ្តីមានផ្ទៃពោះគួរ៖

  • បរិភោគអាហារ និង ផ្លែឈើដែលសំបូរទៅដោយវីតាមីន
  • សម្រាកឱ្យបានគ្រប់គ្រាន់
  • បរិភោគទឹកឱ្យបានច្រើន
  • ធ្វើលំហាត់ប្រាណស្រាលៗ
  • ខ្ពុរមាត់ជាមួយទឹកអំបិល ឫ សេរ៉ូមប្រៃក្នុងករណីគាត់មានឈឺក និងក្អក
  • ឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូ ។ល។

តើវាមានសុវត្ថិភាពទេ បើខ្ញុំប្រើប្រាស់ឱសថព្យាបាលជំងឺរាគ?

ឱសថព្យាបាលជំងឺរាគមួយចំនួនអាចប្រើប្រាស់បានក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាឱសថដែលមានផ្ទុកសារធាតុសកម្មពពួក Kaolin & Pectin និងឱសថ Loperamide (ក្នុងករណីរាគមិនបានធូរស្បើយ)។ រាល់ការប្រើប្រាស់ឱសថទាំងអស់ ស្រ្តីមានផ្ទៃពោះគួរធ្វើការពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញជាមុនសិន មុននឹងសម្រេចចិត្តប្រើប្រាស់។

ក្នុងករណីដែលអាការៈកាន់តែធ្ងន់ធ្ងរ ស្រ្តីមានផ្ទៃពោះគួរធ្វើការពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលដែលត្រឹមត្រូវ។

ប្រភព៖ askdrsears,thebump,babycenter

Share on