វិធីរុំកូនង៉ែតងាយៗដែលអ្នកម្តាយថ្មីថ្មោងត្រូវដឹង

ឪពុកម្តាយគ្រប់រូប ជាពិសេសឪពុកម្តាយថ្មីថ្មោងគួរតែយកចិត្តទុកដាក់ក្នុងការរុំកូនង៉ែត អោយបានត្រឹមត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅ និងផាសុខកភាពដល់កូន ខាងក្រោមនេះជាវិធីងាយៗ៤ជំហានសម្រាប់រុំកូនង៉ែត៖

  1. ដាក់ក្រណាត់រុំលើផ្ទៃរាបស្មើក្នុងរាងការ៉េហើយបត់ចុះពីលើចុះក្រោម (ប្រហែល ១/៨)
  2. ដាក់កូនង៉ែតនៅចំកណ្តាលដោយផ្នែកខាងក្រោយនៃកញ្ចឹងកតម្រឹមជាមួយផ្នែកខាងលើនៃក្រណាត់រុំ
  3. រុំពីឆ្វេងទៅស្តាំលើកដៃខាងឆ្វេងនិងចងខ្សែក្រោមខ្លួន
  4. យកចុងនៅសល់ខាងក្រោមយកឡើងមកលើជើងដោយទុកចន្លោះខ្លះអោយកូនង៉ែតរើបំរាស់

រុំពីឆ្វេងទៅស្តាំលើកដៃឆ្វេងនិងដាក់ក្រណាត់នៅខាងក្រោមដងខ្លួនរបស់កូនង៉ែត ការរុំក្រណាត់នៅទូទាំងខ្លួនគួរតែជាប់ប៉ុន្តែមិនអោយតឹងពេក។

Share on