តើស្ត្រីមានផ្ទៃពោះអាចញុាំវីតាមីនបំប៉ន (supplement) ក្នុងអំឡុងពេលមានគក៌ដែរបានឫទេ?

ក្នុងអំឡុងពេលមានគក៌ ការទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជា ពពួកប្រូតេអុីន លីពីដ ស្ករ វីតាមីន និងរ៉ែ ជារឿងចាំបាច់ដែលជួយដល់ការរីកលូតលាស់ និង ការអភិវឌ្ឍន៍ទារកក្នុងផ្ទៃ។

ស្រ្តីមានផ្ទៃពោះមួយចំនួនអាចទទួលបានគ្រប់សារធាតុចិញ្ចឹម តែក៏មានក្រុមស្ត្រីមានគក៌មួយផ្នែកដែលមិនទទួលបាននូវជីវជាតិគ្រប់គ្រាន់។​ វាអាចកើតមានឡើងដោយសារៈ

 • ការក្អួតចង្អោរជាប្រចាំ និងរយៈពេលយូរ
 • ការតមអាហារ
 • ការជក់បារី
 • ការទទួលទានអាហារបានតិចជាដើម

ដូចនេះហើយបានជាក្រុមស្រ្តីមានផ្ទៃពោះគួរញុាំវីតាមីនបំប៉នបន្ថែម ដូចជាពពួក៖

 • Prenatal Vitamin
 • ហ្វូឡាត (Folate)
 • ជាតិដែក
 • វីតាមីនដេ
 • ម៉ាញេស្យូម
 • ប្រេងត្រី
 • Probiotics

 

រាល់ការប្រើប្រាស់ឱសថទាំងអស់គួរធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន មុននឹងធ្វើការប្រើប្រាស់។

Share on