តើការទទួលទាននូវទឹកឃ្មុំមានសុវត្ថិភាពសម្រាប់ម្ដាយ និងទារកដែរឫទេ?
តាមអ្នកជំនាញបានបង្ហាញឱ្យឃើញថា ការទទួលទាននូវទឹកឃ្មុំសុទ្ធក្នុងអំឡុងពេលមានផ្ទៃពោះគឺមានសុវត្ថិភាពចំពោះម្ដាយ និងទារកក្នុងផ្ទៃ។
មូលហេតុដែលការបរិភោគទឹកឃ្មុំមិនប៉ះពាល់ដល់សុខភាពម្ដាយ និងទារកព្រោះ៖
- ប្រព័ន្ធរំលាយអាហាររបស់ស្ត្រីមានផ្ទៃពោះមានផ្ទុកនូវមេរោគល្អៗច្រើន (Flora) ដែលអាចទប់ទល់ជាមួយមេរោគបាក់តេរី (bacteria) បាន និងបញ្ចៀសនូវការកើតជំងឺបូទូលីសឹម (Botulism) ផងដែរ។
- បាក់តេរីដែលបង្កជំងឺបូទូលីសឹម (Botulism) មិនអាចឆ្លងកាត់ទងសុករបស់ម្ដាយចូលទៅកាន់ទារក
ទោះបីជាការទទួលទាននូវទឹកឃ្មុំមានសុវត្ថិភាពសម្រាប់ម្ដាយ និងទារក តែស្ត្រីមានផ្ទៃពោះដែលមានជំងឺពាក់ព័ន្ធនឹងផ្លូវអាហារ ឫ ត្រូវមានការប្រើប្រាស់នូវឱសថអង់ទីប្យូទិក គួរធ្វើការពិគ្រោះយោបល់ជាមួយក្រុុមគ្រូពេទ្យជំនាញជាមុនសិនមុននឹងធ្វើការបរិភោគ។
ប្រភព៖ verywellfamily