តើស្រ្តីមានផ្ទៃពោះគួរធ្វើដូចម្តេចដើម្បីបញ្ចៀសបញ្ហាចុកឆ្អល់ក្រពះ?

ចំ.  ស្រ្តីមានផ្ទៃពោះភាគច្រើនប្រឈមនឹងបញ្ហាចុកឆ្អល់ចុងដង្ហើម ដែលភាគច្រើនកើតនូវត្រីមាសទី 2 និងទី 3នៃការមានគក៌។ ជាទូទៅបញ្ហានេះ បណ្ដាលមកពីបម្រែបម្រួលអរម៉ូនលើស្រ្តីមានផ្ទៃពោះដែលធ្វើឱ្យ៖

  • ក្រពះពិបាករំលាយអាហារ
  • កក្រពះបិទមិនជិត
  • ស្បូនរីកធំប៉ះពាល់ដំណើរការមុខងារក្រពះ

ដែលជាហេតុធ្វើឱ្យមានការរុញអាស៊ីតក្នុងក្រពះហូរទៅផ្នែកលើនៃប្រព័ន្ធផ្លូវអាហារបណ្ដាលឱ្យមានបញ្ហាចុកឆ្អល់ចុងដង្ហើម។

ដើម្បីកាត់បន្ថយក៏ដូចជាបញ្ចៀសបញ្ហាចុកឆ្អល់ចុងក្រពះដោយមិនធ្វើឱ្យប៉ះពាល់ដល់ទារក ស្ត្រីមានផ្ទៃពោះអាច៖

  • ទំពារអាហារយឺតៗ
  • ញុាំអាហារតិច តែច្រើនដង
  • បញ្ចៀសអាហារ ហឹរ ចៀន ឫ អាហារដែលសំបូរខ្លាញ់មិនល្អ
  • កុំបរិភោគទឹកច្រើនក្នុងអំឡុងពេលបរិភោគអាហារ
  • កុំធ្វើការគេងភ្លាមៗក្រោយបរិភោគអាហារ
  • កុំស្លៀកពាក់នូវខោអាវតឹងៗ
  • ពេលគេង សូមដាក់ក្បាលខ្ពស់ជាងជើង

ក្នុងករណីដែលបញ្ហាចុកឆ្អល់ចុងដង្ហើមនៅតែមិនធូរស្បើយ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលដែលត្រឹមត្រូវ។

Share on