តើស្ត្រីដែលបំបៅដោះកូនគួរធ្វើការញ៉ាំ ឫ ផឹកឱ្យច្រើនដើម្បីទទួលបានទឹកដោះគ្រប់គ្រាន់ដែរឫទេ?

ទូទៅ ស្រ្តីមិនចាំបាច់ធ្វើការញ៉ាំ ឫ ផឹកច្រើនដើម្បីទទួលបាននូវការផលិតទឹកដោះគ្រប់គ្រាន់ទេ។ ទឹកដោះម្ដាយអាចចេញបានច្រើនអាស្រ័យលើកត្តាមួយចំនួនដូចជា៖

  • ធ្វើការបំបៅដោះកូនឱ្យបានញឹកញាប់
  • រក្សាជាតិទឹកក្នុងរាងកាយឱ្យមានលំនឹង
  • បរិភោគអាហារដែលសំបូរនូវសារជាតិចិញ្ចឹមឱ្យបានគ្រប់គ្រាន់ ដូចជា ផ្លែឈើ ត្រី សាច់ និងបន្លែដែលចំអិនបានល្អ

ស្រ្តីអាចទទួនទាននូវវីតាមីនបំប៉នបន្ថែម (ពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងធ្វើការប្រើប្រាស់)

ប្រភព៖ mother

Share on