តើអ្នកម៉ាក់គួរតមអាហារមួយចំនួនក្នុងអំឡុងពេលបំបៅដោះកូនដែរទេ?
ក្នុងអំឡុងពេលបំបៅដោះកូន ស្ត្រីគួរធ្វើការបញ្ចៀស និងកាត់បន្ថយនូវអាហារមួយចំនួនដូចជាៈ
- បញ្ចៀសនូវការញុាំត្រីដែលសំបូរនូវជាតិបារតច្រើន(ជាតិបារតអាចឆ្លងកាត់តាមទឹកដោះចូលទៅកាន់ទារកដែលបង្កឱ្យមានហានិភ័យជាច្រើនដល់ទារក)
- កាត់បន្ថយនូវការញុាំកាហ្វេ និងតែ
- ជៀសវាងនូវការបរិភោគសុរា
- កាត់បន្ថយនូវការបរិភោគសូកូឡា (ជាតិកាហ្វេអុីនក្នុងសូកូឡាអាចបង្កឱ្យប៉ះពាល់ដល់ដំណេកទារក និងអាចបង្កឱ្យទារកមានវិបត្តិទល់លាមកថែមទៀតផង)
- ខ្ទឹមសៈ ស្រ្តីដែលទទួលទាននូវខ្ទឹមសច្រើនអាចធ្វើឱ្យប៉ះពាល់ដល់រសជាតិទឹកដោះ ធ្វើឱ្យទារកលែងចង់បៅ
- កាត់បន្ថយ ឫ បញ្ចៀសនូវការទទួលនូវអាហារ និងភេសជ្ជៈដែលមានជាតិហ្គាសខ្ពស់។ល។
ប្រភព៖ insured.amedadirect