តើអ្នកម៉ាក់គួរញ៉ាំវីតាមីនបំប៉នក្នុងអំឡុងពេលបំបៅដោះកូនដែរឫទេ?

ស្រ្តីបំបៅដោះកូនដែលមានសុខភាពល្អ និងទទួលទានអាហារដែលមានជីវជាតិត្រឹមត្រូវ អាចមិនចាំបាច់ធ្វើការញុាំនូវីតាមីនបំប៉នបន្ថែមទៀតក៏បាន។

ការធ្វើរបបបានត្រឹមត្រូវមានដូចជាការទទួលទាននូវៈ

បន្លែ សាឡាដ និង ផ្លែឈើ
  • 5-7 ចានចង្កឹះ នៃបន្លែ និង ផ្លែឈើ (ញាំកាន់តែច្រើនកាន់តែល្អ) (សំបូរម៉ាញេស្យូម អុីយ៉ូត ស័ង្កសី និង វីតាមីនក្រុម B)
  • កាត់បន្ថយការញាំទឹកផ្លែឈើណាដែលរាងផ្អែមខ្លាំង
អាហារធញ្ញជាតិ នំបុ័ង​ ដំឡូង ផាសស្ដា និងបាយ
  • 3-5 កូនចានចង្កឹះ នៃនំបុ៏ង បាយ ឫ មីដែលចំអិនបានត្រឹមត្រូវ
  • 6-10 ដំឡូង ក្នុងមួយថ្ងៃ
ទឹកដោះគោ យ៉ាអ៊ួរ និង ឈីស
  • ញុាំពពួកផលិតផលទឹកដោះណាដែលមិនសូវសំបូរខ្លាញ់
  • ទឹកដោះគោមួយពែង ឈីសពីរចំណិត យ៉ាអួរ ¾ ពែង ទឹកសណ្ដែកមួយពែង តៅហូរ ប្រហែល១ខាំ និង

     គ្រាប់អាល់ម៉ុន ប្រហែល ១ខាំ

  • សំបូរកាល់ស្យូម
សាច់គោ សាច់មាន់ ត្រី ស៊ុត សណ្ដែក និង អាហារពពួកគ្រាប់ (nuts)
  • ញុាំពពួកសាច់គោសុទ្ធ (ខ្លាញ់តិច) សាច់មាន់ (គ្មានស្បែក) (សំបូរ អុីយ៉ូត)  ស៊ុត និង ត្រី ឫ ត្រីដែលផ្ទុកខ្លាញ់ល្អៗ ដូចជា សាលម៉ុន (សំបូរ DHA )
  • បញ្ចៀសសាច់ ឫ អាហារដែលរាងប្រៃដូចជាពពួកសាច់ក្រក និង ហែម
  • ញុាំប្រហាក់ប្រហែលនឹងពីរកូនចានចង្កឹះក្នុងមួយថ្ងៃ (សំបូរម៉ាញេស្យូម និង ស័ង្កសី)
ខ្លាញ់ ប្រេង និង ដំណាប់ ឫ គ្រឿងលាបលើនំបុ័ង
  • ញុាំក្នុងបរិមាណតិច ដោយពពួកនេះផ្ទុកនូវជាតិប្រេងច្រើន
  • កាត់បន្ថយការចំអិនអាហារដែលប្រើ ប្រេង ឫ ខ្លាញ់ច្រើន
អាហារ និងភេសជ្ជៈ

ដែលសំបូរទៅដោយ ស្ករ អំបិល និងខ្លាញ់

  • មិនណែនាំឱ្យញុាំជាប្រចាំ ព្រោះវាមិនបានផ្ដល់ប្រយោជន៍ដល់សុខភាព

 

តែស្រ្តីមួយចំនួនក៏អាចជ្រើសយកការប្រើប្រាស់នូវវីតាមីនជំនួយបន្ថែមដូចជាៈ

  • វីតាមីនដេៈ ស្ត្រីអាចធ្វើការទទួលទាននូវវីតាមីនដេ មួយថ្ងៃ 10 micrograms។ វីតាមីនដេដែលចេញតាមទឹកដោះមានបរិមាណតិច និងមិនគ្រប់គ្រាន់។
  • ទទួលទាននូវជាតិរ៉ែមួយចំនួនដូចជា ជាតិដែក កាល់ស្យូម និងទង់ដែងជាដើម ។ លើសពីនេះ ការទទួលទាននូវវីតាមីនសេក៏ត្រូវបានរកឃើញថាជួយបង្កើនដល់ការផលិតទឹកដោះផងដែរ។

រាល់ការប្រើប្រាស់នូវឱសថក្នុងអំឡុងពេលបំបៅដោះកូន ស្ត្រីគួរធ្វើការពិគ្រោះជាមួយនឹងក្រុមគ្រូពេទ្យជំនាញជាមុនសិន សឹមធ្វើការប្រើប្រាស់។

ប្រភព៖ aeroflowbreastpumps

Share on