តើម៉ាក់គួរតែពាក់អាវទ្រនាប់សំរាប់ស្រ្តីបំបៅដោះកូន (Nursing bras) ដែរឫទេ?

នៅក្នុងអំឡុងពេលមានផ្ទៃពោះ ក៏ដូចជាពេលបំបៅដោះកូន រូបរាងកាយរបស់ស្រ្តីមានការប្រែប្រួលជាខ្លាំងពិសេសលើផ្នែកសុដន់របស់ស្រ្តី ដោយវាមានការរីកធំ​ និងធ្វើឱ្យស្រ្តីមានអារម្មណ៍ថាតឹងណែនដើមទ្រូងជាងមុន ដែលការប្រែប្រួលនេះ ជាជំនួយដល់ការទ្រទ្រង់លើដំណើរការនៃការបំបៅដោះកូន។

ការពាក់អាវទ្រនាប់សំរាប់បំបៅដោះកូន (Nursing bras) ពិតជាចាំបាច់ព្រោះ៖

  • សាកសមសំរាប់បម្រែបម្រួលសុដន់ក្នុងអំឡុងពេលបំបៅដោះកូន (ទឹកដោះពេញ ឫអស់ទឹកដោះក្នុងសុដន់)
  • អាចទ្រ ឬ ការពារការហៀរទឹកដោះចេញមកខាងក្រៅ
  • ងាយស្រួលដល់ការបំបៅដោះកូន (ងាយបកបិតចេញ)
  • អាចជួយការពារពីការស្ទះទឹកដោះ និងការរលាកដោះបាន ។ល។
    ប្រភព៖​ breastfeedingneeds
Share on