តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច ដើម្បីកាត់បន្ថយនូវបញ្ហាទល់លាមក?

ទល់លាមកជាបញ្ហាដែលកើតមានជាញឹកញាប់លើស្ត្រីមានផ្ទៃពោះ ដែលស្រ្តីមួយចំនួនកើតមានតាំងពីត្រី
មាសដំបូងនៃការមានគក៌។ មូលហេតុដែលបណ្ដាលឱ្យមានបញ្ហាទល់លាមកលើស្រ្តីមានផ្ទៃពោះ ៖

  • បម្រែបម្រួលអរម៉ូនក្នុងត្រីមាសដំបូងនៃការមានគក៌ ធ្វើឱ្យពោះវៀនធំស្រូបបឺតទឹកបានតិច បង្កឱ្យ
    លាមកឡើងរឹងនិងពិបាកបត់ជើង
  • ការទទួលទាននូវវីតាមីនចម្រុះដែលសំបូរដោយជាតិដែកច្រើនមុនពេលមានគក៌ច្រើន ធ្វើឱ្យជាតិ
    ដែកសំបូរក្នុងអំឡុងពេលមានគក៌ ជាហេតុធ្វើឱ្យលាមកឡើងខ្មៅ រឹង និងពិបាកបត់ជើង
  • សំពាធពីស្បូនលើពោះវៀនធំ ធ្វើឱ្យចលនាពោះវៀនខ្សោយ ពិបាកដល់ការបញ្ចេញលាមកមកខាង
    ក្រៅ

ដើម្បីកាត់បន្ថយនូវបញ្ហាទល់លាមក ស្ត្រីមានផ្ទៃពោះគួរ៖

  • បរិភោគអាហារ ឫ ផ្លែឈើដែលសំបូរដោយជាតិសរសៃ
  • បរិភោគទឹកឱ្យបានច្រើន
  • មានសកម្មភាពរាងកាយដូចជា ធ្វើលំហាតប្រាណ ឫ ការហាត់យោហ្គាដែលសមស្របសំរាប់ស្រ្តីមានគក៌
  • បរិភោគអាហារដែលសំបូរដោយ Prebiotics

ក្នុងករណីដែលបញ្ហាទល់លាមកនៅតែមិនធូរស្បើយ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការប្រឹក្សារដែលត្រឹមត្រូវ។

ប្រភព៖​ medicalnewstoday

Share on