តើលំហាត់ប្រាណប្រភេទណា ដែលស្ត្រីមានផ្ទៃពោះអាចធ្វើបាន? និងលំហាត់ប្រាណប្រភេទណាដែលស្ត្រីមានផ្ទៃពោះគួរជៀសវាង?

ការធ្វើលំហាត់ប្រាណបានត្រឹមត្រូវក្នុងអំឡុងពេលមានគក៌ពិតជាមានអត្ថប្រយោជន៌ច្រើន ដោយជួយដល់សុខភាពស្ត្រី​ឱ្យកាន់តែរឹងមាំ កាត់បន្ថយនូវការឡើងទំងន់ដែលមិនត្រឹមត្រូវតាមស្ដង់ដា ការឈឺខ្នង និងជួយឱ្យសម្រាលបុត្របានស្រួលទៀតផង។

លំហាត់ប្រាណត្រឹមត្រូវដែលស្រ្តីមានផ្ទៃពោះអាចធ្វើបាន មានដូចជា៖

  • ការដើរតិចៗ
  • ការហែលទឹកដែលមិនប្រើកំលាំងខ្លាំង
  • ជិះកង់ម៉ាស៊ីន
  • យោហ្គាជាដើម។

លំហាត់ប្រាណដែលស្រ្តីមានផ្ទៃពោះគួរជៀសវាងមានដូចជា៖

  • ការជិះស្គី
  • ការដើរឡើងភ្នំ
  • ការលោត កន្ត្រាក់
  • ការពត់ខ្លួនប្រាណខ្លាំងៗជាដើម។

សូមធ្វើការពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីទទួលបាននូវការអប់រំបន្ថែមទាក់ទងលំហាត់ប្រាណត្រឹមត្រូវក្នុងអំឡុងពេលមានគក៌។

ប្រភព៖​ medicalnewstoday

Share on