តើស្រ្តីគួរធ្វើយ៉ាងណា បើទឹកដោះមានការហៀរចេញមកខាងក្រៅ?
ក្នុងអំឡុងពេលបំបៅដោះកូន ស្រ្តីតែងតែមានជួបនូវបញ្ហានៃការហៀរចេញនូវទឹកដោះ ជាពិសេសនៅអំឡុងពេលបំបៅដោះកូនដំបូងៗដោយរូបរាងកាយរបស់ស្រ្តីមួយចំនួនមិនទាន់ស៊ាំនឹងការបំបៅដោះកូន។ តែពេលខ្លះ ការហៀរចេញនូវទឹកដោះអាចកើតមាននៅគ្រប់ពេលបំបៅដោះ និងពេលដែលតម្រូវការនៃការបៅរបស់ទារកមានការផ្លាស់ប្តូរ។
ការប្រែប្រួលនេះ អាចបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖
- កាលវិភាគនៃការបំបៅដោះកូន៖ ការបំបៅដោះកូនដែលទៀងពេល ក៏ជាកត្តាដែលជំរុញឱ្យមានការហៀរទឹកដោះចេញមកខាងក្រៅដែរ
- ការស្តុកទុកនូវបរិមាណទឹកដោះ៖ ស្រ្តីដែលមានសុដន់តូចពិបាកក្នុងការស្ដុកទុកនូវទឹកដោះ ជាហេតុធ្វើឱ្យពេលទឹកដោះផលិតច្រើន វាមានការហៀរចេញមកខាងក្រៅ
- ការជម្រុញផ្លូវអារម្មណ៍៖ ស្រ្តីជាម្ដាយនៅពេលដែលលឺសំលេងកូនយំ ឃើញរូបភាពកូន ក៏ដូចជានឹកដល់កូនធ្វើឱ្យមានការប្រែប្រួលអរម៉ូនជម្រុញអោយមានការផលិតទឹកដោះ និងហៀរទឹកដោះចេញមកខាងក្រៅ
- ការបំបៅដោះកូនៈ នៅពេលដែលស្រ្តីធ្វើការបំបៅដោះកូននៅសុដន់ម្ខាង សុដន់ម្ខាងទៀតអាចមានការហៀរចេញនូវទឹកដោះ
ស្រ្តីអាចធ្វើការដោះស្រាយបានតាមរយៈ៖
- ប្រើប្រាស់នូវអេប៉ុង ឫ សំឡីការពារទឹកដោះដែលហៀរចេញមកខាងក្រៅ
- ធ្វើការបំបៅឱ្យបានញឹកញាប់ (កាត់បន្ថយបរិមាណទឹកដោះក្នុងសុដន់)
- ធ្វើការបូម ឫ ច្របាច់ទឹកដោះចេញនូវពេលដែលស្ត្រីមានអារម្មណ៍ថាទឹកដោះពេញក្នុងសុដន់
ស្រ្តីគួរធ្វើការពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញ ក្នុងករណីដែលការហៀរចេញនូវទឹកដោះមានបរិមាណច្រើន និងហូរមិនឈប់។
ប្រភព៖ happyfamilyorganics