តើអ្នកម៉ាក់គួរធ្វើយ៉ាងដូចម្ដេចដើម្បីផលិតទឹកដោះបានគ្រប់គ្រាន់?
ការផលិតទឹកដោះអាស្រ័យជាចម្បងលើ តម្រូវការ និងការផ្គត់ផ្គង់ទឹកដោះ។
ដើម្បីធ្វើការបង្កើននូវការផលិត និងការផ្គត់ផ្គង់ទឹកដោះ រឿងដែលចំបងនោះគឺស្រ្តីគួរតែឧស្សាហ៍ធ្វើការបញ្ចេញទឹកដោះចេញមកខាងក្រៅ ដូចជា៖
- ធ្វើការបំបៅដោះទារកឱ្យបានត្រឹមត្រូវៈ នៅពេលដែលទារកជញ្ជក់បានត្រឹមត្រូវ វាធ្វើឱ្យមានការបញ្ចេញនូវទឹកដោះ និងជម្រុញឱ្យមានការផលិតទឹកដោះបានគ្រប់គ្រាន់
- ធ្វើការបំបៅដោះឱ្យអស់ពីម្ខាងសឹមធ្វើការប្ដូរទៅម្ខាងទៀត
- ធ្វើការបំបៅដោះឱ្យបានញឹកញាប់
- ធ្វើការបូមយកទឹកដោះ ឫ ច្របាច់យកទឹកដោះ
- គិតដល់ទារក៖ ការគិត ឫ នឹកដល់ទារក ជម្រុញឱ្យមានការភ្ញោចដល់ប្រព័ន្ធប្រសាទអោយមានការបង្កើនការផលិត និងបញ្ចេញទឹកដោះ
- បរិភោគអាហារដែលសំបូរនូវសារជាតិចិញ្ចឹមឱ្យបានគ្រប់គ្រាន់ ដូចជា ផ្លែឈើ ត្រី សាច់ និងបន្លែដែលចំអិនបានល្អ
- ស្រ្តីអាចទទួនទាននូវវីតាមីនបំប៉នបន្ថែម (ពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងធ្វើការប្រើប្រាស់)
ប្រភព៖ kellymom