តើអ្នកម៉ាក់គួរដោះស្រាយយ៉ាងណា បើកូនគេងច្រើន?

ជាទូទៅ ទារកដែលទើបនឹងកើត គួរតែទទួលបាននូវការបំបៅឱ្យបានត្រឹមត្រូវ យ៉ាងហោចណាស់ឱ្យបាន ៨ ទៅ ១២ដងក្នុងមួយថ្ងៃ  និងគេងឱ្យបានយ៉ាងហោចណាស់ ៤ ទៅ ៥ម៉ោងម្ដង ដើម្បីទទួលបាននូវការឡើងគីឡូដ៏សមស្រប  និងលូតលាស់បានល្អប្រសើរ។ ទារកដែលចូលចិត្តគេងច្រើន និងមើលទៅរាងមិនសូវមានកំលាំង គួរតែត្រូវបានដាស់ឱ្យបៅដើម្បីប្រាកដថាគាត់ទទួលបាននូវទឹកដោះគ្រប់គ្រាន់។ ស្ត្រីក៏អាចធ្វើការតាមដានសុខភាពថាតើទារកមានលេចឡើងនូវបញ្ហាអ្វីដែលឫទេ ដូចជា ជំងឺខាត់លឿង ឫ ការបង្កជំងឺផ្សេងៗ។

ស្រ្តី ក៏ដូចជាក្រុមគ្រួសារទារកអាចធ្វើការកាត់បន្ថយនូវការគេងច្រើនរបស់ទារកតាមរយៈ៖

  • បីទារកចេញទៅខាងក្រៅផ្ទះ ព្រោះនៅពេលដែលទារកត្រូវពន្លឺថ្ងៃ ទារកអាចកាត់បន្ថយនូវការងងុយគេងបានច្រើន
  • បង្កើតទម្លាប់ ម៉ាស្សា ងូតទឹក និងបំបៅទារកនាពេលល្ងាច
  • ធ្វើការដោះចេញនូវសំលៀកបំពាក់មួយចំនួន នូវពេលដែលទារកលែងសូវមានអារម្មណ៍ថាកក់ក្ដៅ ទារកនឹងងើបនៅពេលសមស្របដើម្បីធ្វើការបៅ
  • ព្យាយាមប៉ះមុខរបស់ទារកជាមួយកន្សែងសើមដែលស្អាត ឫ លើកទារកឡើងដើម្បីឱ្យទារកត្អើកមុននឹងធ្វើការផ្លាស់ប្ដូរឱ្យបៅនៅសុដន់ម្ខាងទៀត
  • កាត់បន្ថយទារកពីការលេងច្រើន ព្រោះទារកដែលលេងច្រើននៅពេលថ្ងៃ អាចអស់កម្លាំងខ្លាំង និងមិនឃ្លានចង់បៅ។ល។

ក្នុងករណីដែលទារកនៅតែបន្តគេងច្រើនលើសការកំណត់ ស្រ្តីជាម្ដាយគួរយកទារកទៅជួបជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យបន្ថែម។

ប្រភព៖ healthline

Share on