តើទារកអាចចាប់ផ្តើមញុំាទឹកដោះគោនៅពេលណា?

ម៉ាក់ៗតែងតែសួរថាតើនៅអាយុប៉ុន្មានដែលអាចអោយទារកប្តូរពីទឹកដោះម្តាយឬម្សៅរទឹកដោះគោទៅជាទឹកដោះគោបាន?

ទារកដែលមានអាយុតិចជាង ១ ឆ្នាំពួកគេត្រូវការសារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកដោះម្តាយឬម្សៅរទឹកដោះគោ។ ម្តាយដែលបានបំបៅកូនដោយទឹកដោះលើសពីមួយឆ្នាំអាចបន្តរបំបៅកូនប្រសិនបើអ្នកម៉ាក់ចង់បន្តរប៉ុន្តែអ្នកម៉ាក់ក៏អាចចាប់ផ្តើមផ្តល់ទឹកដោះគោទៅកាន់ទារកផងដែរក្នុងកំលុងពេលនោះ។ ប៉ុន្តែកុំអោយទឹកដោះគោមានជាតិខ្លាញ់ទាបឬគ្មានជាតិខ្លាញ់។ពីព្រោះទារកភាគច្រើនត្រូវការជីវជាតិដែលមាននៅក្នុងទឹកដោះគោដើម្បីទ្រទ្រង់ក្នុងការលូតលាស់។

អ្នកម៉ាក់អាចផ្លាស់ប្តូរកូនរបស់អ្នកពីទឹកដោះម្តាយឬម្សៅរទឹកដោះគោទៅជាទឹកដោះគោដោយចាប់ផ្តើមជំនួសទឹកដោះម្តាយឬទឹកដោះគោម្សៅរដោយ​ដបឬកូនកែវទឹកដោះគោ។ នៅអាយុ ១ ឆ្នាំកូនរបស់អ្នកគួរតែអាចញ៉ាំអាហារផ្សេងៗគ្នាក៏ដូចជាអាចញ៉ាំទឹកដោះគោប្រហែល ២ ទៅ​ ៣ កូនកែវ (៤៨០ទៅ៧២០ មីលីលីត្រ) ក្នុងមួយថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​ទារករបស់អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

Share on