តើអ្នកអាចឱ្យកូនរបស់អ្នកញ៉ាំអាហារបាននៅពេលណាដែរ?

តាមការលើកឡើងរបស់អ្នកជំនាញបានបង្ហាញឱ្យឃើញថា ទារកដែលមានវ័យក្រោម 6 ខែ គួរតែធ្វើការបំបៅទឹកដោះម្ដាយតែមួយគត់។ ការបញ្ចុកបន្ថែមនូវជាតិទឹក ឫ សារធាតុផ្សេងៗទៀតចំពោះទារកដែលមានវ័យក្រោម 6 ខែអាចបង្កឱ្យមានហានិភ័យដល់ទារកដូចជា ផលប៉ះពាល់លើផ្លូវអាហាររបស់ទារក ផលប៉ះពាល់ដល់សុខភាព និងការលូតលាស់របស់ទារកជាដើម។

ទារកដែលមានអាយុលើសពី 6 ខែឡើង ម្ដាយគួរតែធ្វើការបញ្ចុកបន្ថែមនូវអាហារទន់ៗ ដូចជា បបរខាប់គ្រប់គ្រឿង បន្លែ ផ្លែឈើដែលកិនរួច និងទឹកជាដើម។ ការបំបៅទឹកដោះកូនតែមួយមុខគត់លើទារកដែលមានអាយុលើសពី 6 ខែអាចបណ្ដាលឱ្យទារកប្រឈមនឹងកង្វះអាហារូបត្ថម្ភ និងខ្វះថាមពលផងដែរ។

ប្រភព៖ unicef

Share on