តើទឹកដោះរបស់ស្ត្រីមានផ្ទៃពោះត្រូវបានបញ្ចេញនៅពេលណាដែរ?

ទឹកដោះដំបូងរបស់ម្ដាយ (Colostrum) ត្រូវបានផលិតនៅពាក់កណ្ដាលវដ្ដ ឫ នៅចន្លោះសប្ដាហ៍ទី 16 និង 22  នៃការមានផ្ទៃពោះ ដោយម្ដាយភាគច្រើនមិនបានចាប់អារម្មណ៍ថារាងកាយមានការផលិតនូវទឹកដោះដំបូង ព្រោះទឹកដោះដំបូងមិនងាយហៀរចេញ ឫ ងាយច្របាច់មកខាងក្រៅ។

ទឹកដោះដំបូង(Colostrum) ជាប្រភេទទឹកដោះដែលសំបូរដោយសារធាតុចិញ្ចឹមចំរុះ ក៏ដូចជាសំបូរដោយទៅប្រព័ន្ធការពាររាងកាយដែលជួយបញ្ចៀសទារកពីការឆ្លងនូវមេរោគផ្សេងៗ។

នៅថ្ងៃដំបូងនៃការសម្រាលបុត្ររួច ម្ដាយអាចបញ្ចេញទឹកដោះបានប្រហែលជា 30 ទៅ 60ml ក្នុងរយៈពេល 24​ ម៉ោងដំបូង ដែលក្នុងអំឡុងពេលបំបៅមួយដងៗ ទឹកដោះម្ដាយអាចបញ្ចេញបានប្រហែលជា 2ml ទៅ 10ml​ ដែលសមស្របសំរាប់ប្រព័ន្ធផ្លូវអាហាររបស់ទារកទើបនឹងកើត។
ប្រភព៖ kellymom

Share on