តើអ្នកម៉ាក់គួរចាប់ផ្ដើមបូមទឹកដោះនៅពេលណា ក្នុងករណីដែលអ្នកម៉ាក់ជិតដល់ពេលចូលធ្វើការវិញ?

ស្ត្រីបំបៅដោះកូនគួរធ្វើការបូមទឹកដោះឱ្យបានកាន់តែឆាប់កាន់តែល្អ ព្រោះការបូមយកទឹកដោះបានត្រឹមត្រូវមានអត្ថប្រយោជន៍ជាច្រើនទៅដល់ស្រ្តី ដោយ៖

  • អាចផ្គត់ផ្គង់ទឹកដោះគ្រប់គ្រាន់សំរាប់ទារកបៅនៅពេលក្រោយ
  • បង្កើនលំនឹងនៃការផលិតទឹកដោះ
  • ផ្ដល់ភាពងាយស្រួលដល់ទារកដែលមានបញ្ហាក្នុងការបៅផ្ទាល់ជាមួយសុដន់ម្ដាយជាដើម

ការបូមយកទឹកដោះគួរតែធ្វើឡើងនៅពេលព្រឹក ឫ យ៉ាងហោចណាស់ឱ្យបាន ៨ ដងក្នុងមួយថ្ងៃ ដើម្បីឱ្យដំណើរការនៃផលិតទឹកដោះមានប្រសិទ្ធភាព និងផលិតទឹកដោះបានគ្រប់គ្រាន់។ ការបូមយកទឹកដោះគួរតែបូមម្ខាងៗអោយអស់ ព្រោះក្នុងទឹកដោះបែងចែកចេញជាពីរប្រភេទគឺទឹកដោះដើមគ្រា និងទឹកដោះចុងគ្រា ដែលទឹកដោះទាំងពីរផ្ដល់នូវសារធាតុចិញ្ចឹមក្នុងបរិមាណខុសគ្នា ដូចនេះ នៅពេលដែលស្រ្តីបូមយកទឹកដោះមិនបានត្រឹមត្រូវ អាចធ្វើឱ្យទារកមិនទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់។

ប្រភព៖ ameda

Share on