តើពេលណាដែលម៉ាក់គួរឈប់ដាស់កូនអោយបៅ?
ស្រ្តីជាម្ដាយអាចឈប់ធ្វើការដាស់កូនឱ្យបៅ និងឱ្យគាត់បៅតែពេលដែលគាត់ឃ្លាន (បៅ៨ ទៅ ១២ដងក្នុងមួយថ្ងៃ)បានលុះត្រាតែទារកមានការឡើងគីឡូបានត្រឹមត្រូវតាមកម្រិតដែលបានកំណត់ ដោយឡើងគីឡូយ៉ាងហោចណាស់ 0.11 kg ក្នុងមួយសប្ដាហ៍ (ចំពោះទារកដែលមានអាយុក្រោម ៤ខែ)។ ទារកដែលកើតមិនគ្រប់ខែ ឫ មានគីឡូតិចជាងស្ដង់ដាកំណត់ ស្ត្រីគួរតែធ្វើការពិគ្រោះបន្ថែមជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការឆែកលើសុខភាព និងទំងន់របស់ទារក ក៏ដូចជាទទួលបានការប្រឹក្សាយោបល់លើដំណើរការនៃការបំបៅដោះកូន។
ប្រភព៖ breastfeedingbasics.romper